បច្ចុប្បន្ននេះការទិញទំនិញនៅលើអនឡាញ មានការពេញនិយមខ្លាំង មិនថាសម្លៀកបំពាក់ គ្រឿងហូបចុក និងទំនិញជាច្រើនទៀត។ យ៉ាងណាមិញក៏មាន របស់មួយចំនួនទៀត យើងមិនអាចកម្ម៉ង់យកមក ដោយមិនបានពិនិត្យមុនឡើយ តួយ៉ាងដូចជាឡាន ម៉ូតូ និងគ្រឿងមានតម្លៃថ្លៃជាច្រើនទៀត។
ថ្ងៃនេះក្រុមការងារ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នា មកស្គាល់វេបសាយទិញរថយន្តនៅខ្មែរ ចំនួន៣ សម្រាប់ឱ្យបងប្អូនអាចជ្រេរមើលតម្លៃ និងទំនាក់ទំនងគ្នាជាមួយម្ចាស់ឃ្លាំងលក់រថយន្ត ឬអ្នកលក់រថយន្ត ដើម្បីបង្កលក្ខណៈងាយស្រួលមុនជ្រើសរើសរថយន្តយកមកប្រើប្រាស់។
១. Phsarlan: គឺជាគេហទំព័រទីផ្សារយានយន្ត បែបឌីជីថលទំនើបស្វ័យប្រវិត្តដំបូងគេបង្អស់ និងតែមួយគត់ដែលនាំមកនូវបច្ចេកវិទ្យាចុងក្រោយដោយអនុញ្ញាតឱ្យអ្នកលក់យានយន្ត និងអ្នកទិញទាក់ទងគ្នាដោយប្រើនីតិវិធីស្វ័យប្រវត្តិ និងដោយគ្មានភាគីទីបី។ ក្នុងពេលដំណាលគ្នា PHZARLAN អនុញ្ញាតឱ្យអ្នកលក់រថយន្ត និងដៃគូពាក់ព័ន្ធស្វែងរកផលិតផលរបស់ពួកគេប្រកបដោយប្រសិទ្ធភាព តាមរយៈប្រព័ន្ធបច្ចេកវិទ្យាបញ្ញានិម្មិត។ មានរថយន្តជាច្រើន រាប់ម៉ឺនគ្រឿង ដែលយើងអាចស្វែងរក និងពិនិតនូវរាល់ព័ត៌មាន នៅលើគេហទំព័រនេះបាន។
២. Khmer24: យើងជឿថាមានមនុស្សច្រើនណាស់ដែលបានស្គាល់ និងធ្លាប់ទិញទំនិញពីគេហទំព័រនេះ ប៉ុន្តែក៏នៅមានបងប្អូនមួយចំនួនទៀត មិនទាន់បានស្គាល់ ឬស្គាល់មិនគ្រប់ជ្រុងជ្រោយ។ លោកអ្នកអាចស្វែងរករថយន្តជាច្រើនម៉ូដ ច្រើនម៉ាក ពីគេហទំព័រមួយនេះ រួមទាំងការព័ត៌មានពីអ្នកលក់ផងដែរ។
៣. Mykhmercar: មិនខុសអីពីគេហទំព័រខាងលើឡើយ នេះគឺជាកន្លែងទិញរថយន្ត ដែលត្រូវបានរចនាឡើងជាមួយភាពសាមញ្ញៗ ស្រួលមើល រូបភាពច្បាស់ល្អ និងផ្ដល់ព័ត៌មានគ្រប់គ្រាប់ ដល់អ្នកទិញ។ មានរថយន្តជាច្រើន ម៉ឺនគ្រឿងនៅលើផ្លេតហ្វមមួយនេះ។ លោកអ្នកអាចចូលទៅគេហទំព័រនេះ រួចជ្រើសរើសឡានក្នុងក្ដីស្រមៃអ្នក បានគ្រប់ពេល គ្រប់កន្លែង។
អត្ថបទដោយ៖ ផែន ផាន់ណា